ទាន សីល ភាវនា​ទាំងអស់ យើងខ្ញុំ​បាន​អប់រំ​ដោយ​ល្អ​ហើយ បពិត្រ​ព្រះ​មហាមុនី វត្ថុ​ទាំងអស់​នេះ ខ្ញុំ​បាន​លះបង់​ចោល អស់កាលជាយូរអង្វែង​ហើយ ។ វត្ថុ​ណាមួយ គឺ​គ្រឿងក្រអូប កម្រងផ្កា គ្រឿង​លាប និង​ប្រទីប​ជា​វិការៈ​នៃ​កែវ ដែល​យើងខ្ញុំ​បាន​តម្កល់ទុក​ហើយ បពិត្រ​ព្រះ​មហាមុនី វត្ថុ​ទាំងអស់ (នោះ) យើងខ្ញុំ​បាន​លះបង់​ចោល​ហើយ។ ន័យ​មួយទៀត អំពើ​ដទៃ និង​គ្រឿង​បរិភោគ ជា​របស់​មនុស្ស​ដែល​យើង​បាន​ធ្វើ​ហើយ បពិត្រ​ព្រះ​មហាមុនី របស់​ទាំងអស់​នុ៎ះ យើងខ្ញុំ​បាន​លះបង់​ចោល​អស់​កាលយូរ​អង្វែង​ហើយ។ បុណ្យ​មាន​ប្រមាណ​ច្រើន ដែល​យើង​បាន​ធ្វើ​ហើយ បាន​សោយ​នូវ​ភាពជា​ឥស្សរៈ ត្រាច់​រង្គាត់​ក្នុង​ភព​តូច​ភព​ធំ អស់​សំសារ​វដ្ដ​មាន​ជាតិ​ច្រើន។ លុះដល់​មក​ក្នុង​បច្ឆិមភព យើងខ្ញុំ​បាន​កើត​ក្នុង​ត្រ​កូល​ផ្សេងៗគ្នា ក្នុង​លំនៅ​នៃ​ព្រះ​សក្យ​បុត្រ ជា​ស្រី​មាន​ពណ៌​សម្បុរ​ជាទី​ប្រាថ្នា បីដូច​ជា​ស្រីទេពអប្សរ។
ថយ | ទំព័រទី ១៨៩ | បន្ទាប់