នាង​ទាំងឡាយ មាន​ឧបការៈ​ដល់​តថាគត នាង​ទៅកាន់​ផ្លូវ​ឆ្ងាយ អស់​កាល​មាន​រាត្រី​វែង នាង​ទាំងអស់គ្នា ចូរ​កាត់​នូវ​សេចក្ដីសង្ស័យ​នៃ​បរិស័ទ​ទាំង ៤ ហើយ​ទៅកាន់​ព្រះនិព្វាន​ចុះ។
 ពួក​ភិក្ខុនី​ខ្លះ ថ្វាយបង្គំ​ព្រះ​បាទា​នៃ​ព្រះ​មុនី​រួចហើយ ក៏​ធ្វើ​នូវ​ការ​ផ្លែង​ឫទ្ធិ សម្ដែង​នូវ​ពន្លឺ ហើយ​សម្ដែង​នូវ​ងងឹត​ដទៃទៀត ពួក​ភិក្ខុនី​ខ្លះ សម្ដែង​ព្រះ​ចន្រ្ទ និង​ព្រះអាទិត្យ ខ្លះ​សម្ដែង​សាគរ ប្រកបដោយ​ត្រី ខ្លះ​សម្ដែង​ភ្នំ​សិនេរុ និង​ភ្នំ​បរិភ័​ណ្ឌ ខ្លះ​សម្ដែង​ដើម​បា​រិច្ឆត្ត​ព្រឹក្ស។ ខ្លះ​សម្ដែង​ភព​តាវត្តឹង្ស ខ្លះ​សម្ដែង​ភព​ឈ្មោះ​យាមៈ​ដោយ​ឫទ្ធិ ខ្លះ​និម្មិត​ជា​ទេវតា​មាន​ឥស្សរៈ​ធំ នៅក្នុង​ជាន់​តុសិត និង​វសវត្តី។ ពួក​ខ្លះ​និម្មិត​ជា​ព្រហ្ម សម្ដែង​ទី​ចង្រ្កម​មានតម្លៃ​ច្រើន ខ្លះ​និម្មិត​ភេទ​ជា​ព្រហ្ម សម្ដែង​នូវ​ធម៌​ដ៏​សូន្យ។ លុះ​ពួក​ស្រី​ទាំងអស់ បាន​ផ្លែង​ឫទ្ធិ​ប្លែកៗហើយ សម្ដែងឫទ្ធិ សម្ដែង​កម្លាំង​ថ្វាយព្រះ​សាស្ដា​រួចហើយ ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​សាស្ដា ទូល​ថា
ថយ | ទំព័រទី ២០៧ | បន្ទាប់