បុ​ណ្ណិ​កា​ថេ​រិយា​បទាន ទី៨


 [៣៨] ខ្ញុំ​បាន​បួស​ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ព្រះនាម​វិបស្សី​ផង ព្រះនាម​សិខី​ផង ព្រះនាម​វេស្សភូ​ផង ព្រះនាម​កកុសន្ធៈ​ផង ព្រះនាម​កោនាគមនៈ ប្រកបដោយ​តា​ទិ​គុណ​ផង ព្រះ​នា​មកស្សបៈ​ផង ខ្ញុំ​ជា​ភិក្ខុនី​បរិបូណ៌​ដោយ​សីល មាន​ប្រាជ្ញា​ចាស់​ក្លា មាន​ឥន្រ្ទិយ​សង្រួម​ល្អ។ ជា​ពហុស្សូត ចងចាំ​នូវ​ធម៌ ជា​អ្នក​សាកសួរ​នូវ​ធម៌ និង​អត្ថ ហើយ​រៀន​ធម៌ ស្ដាប់ធម៌ ទាំង​ជា​អ្នក​ចូល​ទៅ​អង្គុយ​ជិត​ព្រះពុទ្ធ​ជា​ម្ចាស់។ ខ្ញុំ​បាន​សម្ដែង​នូវ​សាសនា​របស់​ព្រះ​ជិនស្រី ក្នុង​កណ្ដាល​នៃ​ប្រជុំជន ខ្ញុំ​មាន​សីល​ជាទីស្រឡាញ់ បាន​មើលងាយ​គេ ដោយអាង​ខ្លួន​ជា​ពហុស្សូត​នោះ។ ឥឡូវនេះ ដល់​មក​ក្នុង​បច្ឆិមភព ខ្ញុំ​បាន​កើត​ក្នុង​ផ្ទៃ​នៃ​ស្រី​កុម្ភ​ទាសី ក្នុង​ផ្ទះ​នៃ​អនាថបិណ្ឌិក​សេដ្ឋី ក្នុង​បុរី​ដ៏​ឧត្តម ឈ្មោះ​សាវត្ថី។
ថយ | ទំព័រទី ២៣៧ | បន្ទាប់