ខ្ញុំ​តាំងពី​កើត​ក្នុង​ទាសី​ត្រកូល បាន​បំពេញ​ជា​ទាសី​មួយ​រយ​ខ្វះមួយ ចាប់​ដើម​អំពី​នោះ​មក នាម​របស់ខ្ញុំ​ឈ្មោះថា​បុ​ណ្ណា ជន​ទាំងនោះ បាន​ធ្វើ​ខ្ញុំ​ឲ្យ​រួច​ជា​អ្នកជា។ លំដាប់នោះ ខ្ញុំ​បាន​ញុំាង​សេដ្ឋី​ឲ្យ​រីករាយ​តាម ហើយ​ចូល​ទៅកាន់​ផ្នួស អស់​កាល​មិនយូរ​ប៉ុន្មាន ក៏បាន​សម្រេច​ព្រះ​អរហត្ត។ បពិត្រ​ព្រះ​មហាមុនី ខ្ញុំម្ចាស់​ជា​អ្នកស្ទាត់ជំនាញ ក្នុង​ឫទ្ធិ​ទាំងឡាយ​ផង ជា​អ្នកស្ទាត់ជំនាញ​ក្នុង​សោត​ធាតុ​ដ៏​ជា​ទិព្វ​ផង ជា​អ្នកស្ទាត់ជំនាញ ក្នុង​ចេ​តោ​បរិ​យញ្ញា​ណផង។ ខ្ញុំម្ចាស់​ដឹង​ច្បាស់​នូវ​បុព្វេ​និវាស ទាំង​ទិព្វចក្ខុ ខ្ញុំម្ចាស់​បាន​ជម្រះ​ស្អាត​ល្អ​ហើយ អាសវៈ​ទាំងពួង​អស់ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ឡើយ។ ខ្ញុំម្ចាស់​មាន​សេចក្តី​ដឹង​ក្នុង​អត្ថប្បដិសម្ភិទា ធម្មប្បដិ​សម្ភិទា និរុត្តិប្បដិ​សម្ភិទា និង​បដិភាណ​ប្ប​ដិ​ស្ភិ​ទា ជា​ញាណ​ស្អាត​ឥតមាន​មន្ទិល ព្រោះ​ហេតុ​នៃ​ព្រះពុទ្ធ​ប្រសើរ។
ថយ | ទំព័រទី ២៣៩ | បន្ទាប់