បពិត្រ​ព្រះ​មហាមុនី អាសនៈ​នេះ ខ្ញុំ​ក្រាល​ហើយ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ សូម​ព្រះអង្គ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ គង់​លើ​អាសនៈ​របស់ខ្ញុំ។ ព្រះ​សមណៈ​មាន​ព្រះទ័យ​ទូន្មាន​ហើយ មាន​ព្រះទ័យ​បរិសុទ្ធ គង់​លើ​អាសនៈ​នោះ ខ្ញុំ​ទទួលយក​បាត្រ​នៃ​ព្រះអង្គ បាន​ប្រគេន​ចង្ហាន់​សមគួរ​ដល់​ការ​ចំអិន។ ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ដោយ​កុសលកម្ម ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់ទុក​នូវ​ចេតនា​នោះ​ផង។ វិមាន​របស់ខ្ញុំ​ល្អ ត្រូវ​ផល​នៃ​អាសនៈ​និមិ្មត​ហើយ ក្នុង​ឋាន​តាវត្តឹង្ស​នោះ មាន​កំពស់ ៦០ យោជន៍ មាន​ទំហំ ៣០ យោជន៍។ បល្ល័ង្ក​ផ្សេងៗ របស់ខ្ញុំ ជា​វិការៈ​នៃ​មាស ជា​វិការៈ​នៃ​កែវមណី ជា​វិការៈ​នៃ​កែវផលិក ជា​វិការៈ​នៃ​មាសមា​នព​ណ៌​ក្រហម។
ថយ | ទំព័រទី ៣២ | បន្ទាប់