ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងយឺតយូរ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ មានប្រមាណតូច មានអារម្មណ៍ប្រមាណមិនបាន។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ដ៏តូច។បេ។ ឈ្មោះបឋវីកសិណ មានសេចក្តីប្រតិបត្តិងាយ មានសេចក្តីត្រាស់ដឹងឆាប់ ប្រមាណមិនបាន មានអារម្មណ៍ប្រមាណមិនបាន ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
ចប់ វារៈ ១៦។