នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​មាន​ប្រមាណ​តូច គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​រម្ងាប់​វិតក្កៈ និង​វិចារៈ​រួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បាន​ដល់​បញ្ច​មជ្ឈា​ន មាន​ប្រមាណ​តូច មាន​អារម្មណ៍​ដ៏​តូច។បេ។ ប្រមាណ​មិនបាន មាន​អារម្មណ៍​ដ៏​តូច ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ ពួក​អារម្មណ៍ ២។


 [១៨១] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​មាន​ប្រមាណ​តូច បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ​ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ មាន​ប្រមាណ​តូច មាន​អារម្មណ៍​ដ៏​តូច ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។
ថយ | ទំព័រទី ១១៥ | បន្ទាប់