មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ មាន​ប្រមាណ​តូច មាន​អារម្មណ៍​ដ៏​តូច។បេ។ មាន​សេចក្តី​ប្រតិបត្តិ​លំបាក មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ ប្រមាណ​មិនបាន មាន​អារម្មណ៍​ដ៏​តូច។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ មាន​ប្រមាណ​តូច មាន​អារម្មណ៍​ដ៏​តូច។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​យឺតយូរ ប្រមាណ​មិនបាន មាន​អារម្មណ៍​ដ៏​តូច។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ មាន​ប្រមាណ​តូច មាន​អារម្មណ៍​ដ៏​តូច។បេ។ មាន​សេចក្តី​ប្រតិបត្តិ​ងាយ មាន​សេចក្តី​ត្រាស់​ដឹង​ឆាប់ ប្រមាណ​មិនបាន មាន​អារម្មណ៍​ដ៏​តូច ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ វារៈ ៨។


 [១៨២] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព មិន​សំគាល់​នូវ​រូប​ខាងក្នុង ឃើញ​នូវ​ពួក​រូប​ខាងក្រៅ ជា​រូប​មាន​ប្រមាណ​តូច មាន​ពណ៌​ល្អ មាន​ពណ៌​អាក្រក់ គ្រប​សង្កត់​នូវ​រូប​ទាំងនោះ ហើយ​គិតថា អាត្មាអញ​នឹង​ដឹង ឃើញ ដូច្នេះ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។
ថយ | ទំព័រទី ១២០ | បន្ទាប់