សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់ចតុត្ថជ្ឈាន ប្រកបដោយករុណា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ប្រកបដោយមុទិតា ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវមគ្គ ដើម្បីទៅកើតក្នុងរូបភព បានរម្ងាប់វិតក្កៈ និងវិចារៈរួចហើយ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។