មានវីរិយៈជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានចិត្តជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម។បេ។ មានវីមំសាជាអធិបតីដ៏ថោកទាប។បេ។ ជាកណ្តាល។បេ។ ដ៏ឧត្តម ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។ ពួកធម៌ជាកុសល តើដូចម្តេច។ ចិត្តជាកាមាវចរកុសល កើតឡើង ជាចិត្តច្រឡំដោយសោមនស្ស ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ។បេ។ ច្រឡំដោយសោមនស្ស ប្រាសចាកញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រកបដោយញាណ ប្រកបដោយសង្ខារ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ។បេ។ ច្រឡំដោយឧបេក្ខា ប្រាសចាកញាណ ប្រកបដោយសង្ខារ ដ៏ថោកទាប។បេ។