ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូច​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ សស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ណា ក្នុង​សម័យ​នោះ នេះ​វិបស្សនា កើតមាន​ក្នុង​សម័យ​នោះ។
 [២៥៥] សេចក្តី​ផ្គង​ឡើង កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​ប្រារព្ធ​ព្យាយាម ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ឱហាត សង្វាត ខិតខំ ព្យាយាម ឧស្សាហ៍ ប្រឹងប្រែង ខ្មីឃ្មាត ខ្នះខ្នែង សេចក្តី​សង្វាត​មិន​ធូរ​ថយ ការ​មិន​ដាក់ចុះ​នូវ​សេចក្តី​ប៉ុនប៉ង ការ​មិន​ដាក់ធុរៈ ការ​ផ្គង​ធុរៈ គឺ​វីរិយៈ វីរិយិ​ន្ទ្រិយ វីរិយ​ពលៈ សម្មា​វាយាមៈ វីរិយ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា ក្នុង​សម័យ​នោះ នេះ​សេចក្តី​ផ្គង​ឡើង កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៧៥ | បន្ទាប់