មិច្ឆាទិដ្ឋិ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គា​ហៈ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ដោយ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។
 [២៧៦] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សម្ផ័​ស្ស ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
 [២៧៧] វេទនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ស្រួល​ប្រព្រឹត្តទៅ​ក្នុងចិត្ត ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​វេទនា កើតមាន​ក្នុង​សម័យ​នោះ។
 [២៧៨] សញ្ញា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សញ្ញា សេចក្តី​សំគាល់ សេចក្តី​ចាំ​បាន ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​សញ្ញា កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់