ពួក​ធម៌​ដែល​សៅហ្មង ទាំង​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ដែល​មិន​សៅហ្មង តែ​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ដែល​មិន​សៅហ្មង ទាំង​មិន​គួរ​ដើម្បី​ដល់​នូវ​សេចក្តី​សៅហ្មង ពួក​ធម៌​ប្រកបដោយ​វិតក្កៈ ទាំង​ប្រកបដោយ​វិចារៈ(១) ពួក​ធម៌​គ្មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ ពួក​ធម៌​គ្មាន​វិតក្កៈ ទាំង​គ្មាន​វិចារៈ ពួក​ធម៌​ប្រកបដោយ​បីតិ(២) ពួក​ធម៌​ប្រកបដោយ​សុខ(៣) ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា(៤) ពួក​ធម៌​ដែល​ត្រូវ​លះ​ដោយ​ទស្សនៈ(៥) ពួក​ធម៌​ដែល​ត្រូវ​លះ​ដោយ​ភាវនា(៦) ពួក​ធម៌​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពួក​ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ទស្សៈ ពួក​ធម៌​មានហេតុ​ដែល​ត្រូវ​លះ​ដោយ​ភាវនា ពួក​ធម៌​មានហេតុ​ដែល​មិន​ត្រូវ​លះ​ដោយ​ទស្សនៈ មិន​ត្រូវ​លះ​ដោយ​ភាវនា ពួក​ធម៌​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង​ដោយ​កម្ម​ក្កិ​លេស ពួក​ធម៌​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ពួក​ធម៌​មិនមែន​ជា​ដល់​នូវ​ការ​សន្សំ​កពូន​ឡើង មិនមែន​ជា​មិនដល់​នូវ​ការ​សន្សំ​កពូន​ឡើង ពួក​ធម៌​ជា​របស់​សេក្ខបុគ្គល ពួក​ធម៌​ជា​របស់​អសេក្ខ​បុគ្គល ពួក​ធម៌​មិនមែន​ជា​របស់​សេក្ខបុគ្គល មិនមែន​ជា​របស់​អសេក្ខ​បុគ្គល
(១) វិតក្កៈ ប្រែថា ត្រិះរិះ វិចារៈ ប្រែថា ពិចារណា។ (២) សេចក្តី​ត្រេកអរ ឬឆ្អែត​កាយ ឆ្អែតចិត្ត។ (៣) សេចក្តី​សប្បាយ​កាយ សប្បាយចិត្ត។ (៤) សេចក្តី​ព្រងើយកន្តើយ ជា​កណ្តាល មិនជា​សុខ មិនជា​ទុក្ខ។ (៥) ការ​ឃើញ គឺ​សំដៅយក​សោតាបត្តិ​មគ្គ។ (៦) ការ​ចំរើន សំដៅយក សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ។
ថយ | ទំព័រទី ២ | បន្ទាប់