[៣០៨] ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។
 [៣០៩] ខន្ធ ៤ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៥ ឈាន​ប្រកបដោយ​អង្គ ៥ មគ្គ​ប្រកបដោយ​អង្គ ៤ ពលៈ ៤ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
 [៣១០] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ បីតិ ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆា​វាយាមៈ មិច្ឆាសមាធិ វីរិយ​ពលៈ សមាធិ​ពលៈ អហិរិក​ពលៈ អនោត្តប្ប​ពលៈ
ថយ | ទំព័រទី ២០៩ | បន្ទាប់