[៣២១] ពួកធម៌ជាអកុសល តើដូចម្តេច។ អកុសលចិត្ត ជាចិត្តច្រឡំដោយឧបេក្ខា ប្រាសចាកទិដ្ឋិ មានរូបជាអារម្មណ៍ក្តី មានសំឡេងជាអារម្មណ៍ក្តី មានក្លិនជាអារម្មណ៍ក្តី មានរសជាអារម្មណ៍ក្តី មានផោដ្ឋព្វៈជាអារម្មណ៍ក្តី មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធអារម្មណ៍ ណា ៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមាន ក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត វីរិយិន្ទ្រិយ សមាធិន្ទ្រិយ មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ មិច្ឆាសង្កប្បៈ មិច្ឆាវាយាមៈ មិច្ឆាសមាធិ វីរិយពលៈ សមាធិពលៈ អហិរិកពលៈ អនោត្តប្បពលៈ លោភៈ មោហៈ អភិជ្ឈា អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គាហៈ