[៣៥២] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ សោតវិញ្ញាណ​ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​សំឡេង​ជា​អារម្មណ៍ កើតឡើង​ហើយ ព្រោះ​បាន​ធ្វើ បាន​សន្សំ នូវ​កម្ម​ជា​កាមាវចរ​កុសល។បេ។ ឃានវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​ក្លិន​ជា​អារម្មណ៍ កើតឡើង​ហើយ។បេ។ ជីវ្ហា​វិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​រស​ជា​អារម្មណ៍ កើតឡើង​ហើយ។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយ​សុខ មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតា​របស់​ចិត្ត មនិន្ទ្រិយ សុ​ខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៣៥៣] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៣៧ | បន្ទាប់