[៣៦០] មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ កាយវិញ្ញាណ​ធាតុ​ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៦១] សុ​ខិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុង​កាយ សេចក្តី​សុខ ប្រព្រឹត្តទៅ​ក្នុង​កាយ ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​កាយ​ណា ក្នុង​សម័យ​នោះ នេះ​សុ​ខិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៦២] ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការ​នៅ​យឺនយូរ ការរស់នៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សា​នូវ​អរូបធម៌​ទាំងនោះ គឺ​ជីវិត ជីវិតិន្ទ្រិយ​ណា ក្នុង​សម័យ​នោះ នេះ​ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៦៣] ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ២៤០ | បន្ទាប់