[៣៦៦] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ មនោ​ធាតុ​ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ នូវ​កម្ម​ជា​កាមាវចរ​កុសល ក្នុង​សម័យ​ណា ផស្សៈ​ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៣៦៧] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៤២ | បន្ទាប់