[៣៧១] ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​ចិត្ត​កើតមាន​ក្នុង​សម័យ​នោះ។
 [៣៧២] វិតក្កៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ត្រិះរិះ ការ​រិះគិត តំរិះ ការ​រំពឹង ការ​ជញ្ជឹង ការ​លើក​ចិត្ត​ឡើង​ណា ក្នុង​សម័យ​នោះ នេះ​វិតក្កៈ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៧៣] វិចារៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការត្រួតត្រា ការពិចារណា ការពិនិត្យ​មើល ការសង្កេត​មើល ការ​ផ្គង​នូវ​ចិត្ត ការ​សំឡឹង​មើល​ណា ក្នុង​សម័យ​នោះ នេះ​វិចារៈ កើតមាន​ក្នុង​សម័យ​នោះ។
 [៣៧៤] ឧបេក្ខា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា មិនមែន​ជា​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​ឧបេក្ខា កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៤៤ | បន្ទាប់