[៣៨១] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់​ចិត្ត ជីវិតិន្ទ្រិយ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ លើកទុក​តែ​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ​ចេញ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។

ចប់ មនោ​ធាតុ មាន​វិបាក​ជាកុសល។


 [៣៨២] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ​ជា​វិបាក ច្រឡំ​ដោយ​សោមនស្ស មាន​រូប​ជា​អារម្មណ៍​ក្តី។បេ។ មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​នូវ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ​នូវ​កម្ម​ជា​កាមាវចរ​កុសល ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា
ថយ | ទំព័រទី ២៤៧ | បន្ទាប់