[៣៩៩] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោវិញ្ញាណធាតុជាវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ កើតឡើងហើយ ព្រោះហេតុបានធ្វើ បានសន្សំ នូវកម្មជាកាមាវចរកុសល ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤០០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។
[៤០០] ផស្សៈ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ការពាល់ត្រូវ ការប៉ះពាល់ ការទង្គុកទង្គិចណា ក្នុងសម័យនោះ នេះផស្សៈ កើតមានក្នុងសម័យនោះ។