[៤១០] ឧបេ​ក្ខិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា មិនមែន​ជា​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍​មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​ឧបេ​ក្ខិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៤១១] ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការ​នៅ​យឺនយូរ ការរស់នៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សា​នូវ​អរូបធម៌​ទាំងនោះ គឺ​ជីវិត ជីវិតិន្ទ្រិយ​ណា នេះ​ជីវិតិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [៤១២] ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ២៥៧ | បន្ទាប់