ជា​ចិ​ត្តា​ធិប​តេយ្យ។បេ។ ជា​វីមំសា​ធិប​តេយ្យ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។បេ។

ចប់ វិបាក​ក្នុង​បឋម​មគ្គ។


 [៤៧០] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​លោកុត្តរ​ជ្ឈាន ជា​គ្រឿង​ចេញ​ចាក​វដ្តៈ ដល់​នូវ​ការ​មិន​សន្សំ​កពូន​ឡើង ដើម្បី​ធ្វើ​កាមរាគ និង​ព្យាបាទ ឲ្យ​ស្រាលស្តើង ដើម្បី​ដល់​នូវ​ទុតិយភូមិ។បេ។ ដើម្បី​លះ​កាម​រាគៈ និង​ព្យាបាទ មិន​ឲ្យ​មាន​សេសសល់ ដើម្បី​ដល់​នូវ​តតិយ​ភូមិ។បេ។ ដើម្បី​លះ​រូប​រាគ អរូប​រាគ មានះ ឧទ្ធច្ចៈ និង​អវិជ្ជា មិន​ឲ្យ​មាន​សេសសល់ ដើម្បី​ដល់​នូវ​ចតុត្ថ​ភូមិ បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន មាន​សេចក្តី​ប្រតិបត្តិ​លំបាក មានការ​ត្រាស់​ដឹង​យឺតយូរ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អញ្ញិ​ន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។
ថយ | ទំព័រទី ៣១៥ | បន្ទាប់