[២] ពួកធម៌ជាហេតុ(១) ពួកធម៌មិនមែនជាហេតុ ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌មិនប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌ប្រកបដោយហេតុ ពួកធម៌ប្រាសចាកហេតុ ពួកធម៌ជាហេតុផង ប្រព្រឹត្តទៅជាមួយនឹងហេតុផង ពួកធម៌គ្រាន់តែប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនជាហេតុ ពួកធម៌ជាហេតុផង ប្រកបដោយហេតុផង ពួកធម៌គ្រាន់តែប្រកបដោយហេតុ តែមិនមែនជាហេតុ ពួកធម៌មិនមែនជាហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុ ពួកធម៌មិនមែនជាហេតុផង មិនប្រព្រឹត្តទៅជាមួយនឹងហេតុផង។
[៣] ពួកធម៌ប្រកបដោយបច្ច័យ(២) ពួកធម៌មិនមានបច្ច័យ ពួកធម៌មានបច្ច័យតាក់តែង ពួកធម៌ឥតបច្ច័យតាក់តែង ពួកធម៌ប្រកបដោយការឃើញ ពួកធម៌មិនប្រកបដោយការឃើញ ពួកធម៌ប្រកបដោយការប៉ះពាល់ ពួកធម៌មិនប្រកបដោយការប៉ះពាល់ ពួកធម៌មានរូប ពួកធម៌មិនមានរូប ពួកធម៌ជាលោកិយ(៣) ពួកធម៌ជាលោកុត្តរៈ(៤)
ចប់ ពួកហេតុ។

(១) ឫសគល់ ឬថា មេនាំបណ្តាលឲ្យកើតផល។ (២) បច្ច័យ ប្រែថា ជាដែនអាស្រ័យ ហើយប្រព្រឹត្តទៅនៃផល គឺជាហេតុនាំឲ្យកើតផលដូចគ្នានឹងហេតុ។ (៣) លោកិយ ប្រែថា ប្រព្រឹត្តទៅក្នុងលោក។ លោក-សព្ទ ក្នុងទីនេះ សំដៅយកវដ្តៈ។ (៤) លោកុត្តរៈ ប្រែថា ឆ្លងចាកលោក។