ចិត្ត​គួរ​ដល់​ការងារ សេចក្តី​ស្ទាត់​កាយ សេចក្តី​ស្ទាត់​ចិត្ត សេចក្តី​ត្រង់​កាយ សេចក្តី​ត្រង់​ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តី​ផ្គង សេចក្តី​មិន​រាយមាយ ឬថា ពួក​អរូបធម៌​ដទៃ​ណា ក្រៅអំពី​វេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែល​កើតឡើង​ដោយ​អាស្រ័យហេតុ ក្នុង​សម័យ​នោះ នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។ វិញ្ញាណក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាតិ​ដ៏​ថ្លា​ស្អាត គឺ​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម​នោះ​ណា ក្នុង​សម័យ​នោះ នេះ​វិញ្ញាណក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។ នេះ ពួក​ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៤១ | បន្ទាប់