[១៣៦] ខន្ធ ៤ កើតមាន​ក្នុង​សម័យ​នោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៧ ឈាន​ប្រកបដោយ​អង្គ ៤ មគ្គ​ប្រកបដោយ​អង្គ ៤ ពលៈ ៦ ហេតុ ២ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
 [១៣៧] សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ចេតនា វិតក្កៈ វិចារៈ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ វីរិយ​ពលៈ
ថយ | ទំព័រទី ៧៨ | បន្ទាប់