[១៤១] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៨ ឈានប្រកបដោយអង្គ ៣ មគ្គប្រកបដោយអង្គ ៤ ពលៈ ៧ ហេតុ ៣ ផស្សៈ ១។បេ។ ធម្មាយតនៈ ១ ធម្មធាតុ ១ កើតមានក្នុងសម័យនោះ ឬថា ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាកុសល។បេ។
[១៤២] សង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ តើដូចម្តេច។ ផស្សៈ ចេតនា បីតិ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាវាយាមៈ។បេ។ សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬថា ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតឡើងព្រោះអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។បេ។