[១៤៣] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​នឿយណាយ​ចាក​បីតិ​រួចហើយ ជា​បុគ្គល​ប្រកបដោយ​ឧបេក្ខា មានសតិ​សម្បជញ្ញៈ​ផង សោយសុខ​ដោយ​នាមកាយ​ផង ព្រះ​អរិយៈ​ទាំងឡាយ តែង​សរសើរ​បុគ្គល​អ្នក​ចូល​តតិយជ្ឈាន​នោះ​ថា បុគ្គល​អ្នក​ចូល​តតិយជ្ឈាន ប្រកបដោយ​ឧបេក្ខា មានសតិ មានធម៌​ជា​គ្រឿង​នៅជា​សុខ​ដូច្នេះ ដោយ​តតិយជ្ឈាន​ណា ក៏បាន​ដល់​នូវ​តតិយជ្ឈាន​នោះ ឈ្មោះ​បឋវីកសិណ កើតមាន​ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត សុខ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មា​វាយាមៈ។បេ។ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬថា ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
ថយ | ទំព័រទី ៨៣ | បន្ទាប់