[១៤៦] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​លះ​សុខ​ផង លះ​ទុក្ខ​ផង ធ្វើ​សោមនស្ស និង​ទោមនស្ស ឲ្យ​វិនាស​អស់​ក្នុង​កាលមុន បាន​ដល់​នូវ​ចតុត្ថជ្ឈាន ឈ្មោះ​បឋវីកសិណ មាន​អារម្មណ៍​មិនជា​ទុក្ខ មិនជា​សុខ មានសតិ ដ៏​បរិសុទ្ធ ដោយ​ឧបេក្ខា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត ឧបេក្ខា ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ ឧបេ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មា​វាយាមៈ។បេ។ សេចក្តី​ផ្គង​ឡើង សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬថា​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។បេ។
ថយ | ទំព័រទី ៨៥ | បន្ទាប់