នេះ​សង្ខារក្ខន្ធ កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ ចតុ​ក្ក​ន័យ។


 [១៤៩] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ហើយ​បាន​ដល់​បឋមជ្ឈាន ឈ្មោះ​បឋវីកសិណ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន។បេ។ នេះ​ពួក​ធម៌​ជាកុសល។
 [១៥០] ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​រូបភព បាន​ដល់​ទុតិយជ្ឈាន ឈ្មោះ​បឋវីកសិណ គ្មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ មានតែ​បីតិ និង​សុខ ដែល​កើតអំពី​សមាធិ គឺ​បឋមជ្ឈាន ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិចារៈ បីតិ សុខ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ
ថយ | ទំព័រទី ៨៧ | បន្ទាប់