អភិធម្មបិដក
ធម្មសង្គណិ បឋមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
មាតិកា
[១] ពួកធម៌ជាកុសល(១) ពួកធម៌ជាអកុសល(២) ពួកធម៌ជាអព្យាក្រឹត(៣) ពួកធម៌ប្រកបដោយសុខវេទនា(៤) ពួកធម៌ប្រកបដោយទុក្ខវេទនា(៥) ពួកធម៌ប្រកបដោយវេទនាមិនជាទុក្ខ មិនជាសុខ(៦) ពួកធម៌ជាវិបាក(៧) ពួកធម៌មានវិបាកជាប្រក្រតី ពួកធម៌មិនមែនជាវិបាក មិនមែនមានវិបាកជាប្រក្រតី ពួកធម៌ដែលមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន(៨) ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ពួកធម៌ដែលមិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើម កាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានធម្មសង្គណិ បឋមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ។
មាតិកា
(១) ធម៌ក្នុងទីនេះ សំដៅយកសភាវៈមិនមែនសត្វ មិនមែនជីវិត, កុសល ក្នុងទីនេះ ប្រែថា ធម្មជាតមិនមានទោស ១ មានផលជាសុខ ១ បានខាងកុសលក្នុងភូមិទាំង ៤ គឺកាមាវចរភូមិ ១ រូបាវចរភូមិ ១ អរូបាវចរភូមិ ១ លោកុត្តរភូមិ ១។ (២) អកុសល ប្រែថា ធម្មជាតប្រកបដោយទោស ១ មានផលជាទុក្ខ ១។ (៣) អព្យាក្រឹត ព្រះមានបុណ្យមិនសំដែងដោយសភាពជាកុសល និងអកុសល អព្យាក្រឹតនេះ មានលក្ខណៈឥតផល។ (៤) [សោយអារម្មណ៍ជាទីសប្បាយ។ (៥) សោយអារម្មណ៍ដ៏លំបាក។ (៦) ឧបេក្ខាវេទនា។ (៧) ផលរបស់កុសល និងអកុសល។ (ដីកា)។ (៨) សេចក្តីប្រកាន់មាំ។
ទំព័រទី ១ | បន្ទាប់