ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​អរូបភព ព្រោះ​កន្លង​បង់​នូវ​អាកាសានញ្ចាយតនៈ ព្រោះ​លះបង់​សុខ​ផង ដោយ​អាការ​ទាំងពួង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយ​វិ​ញ្ញាណ​ញ្ចា​យត​នសញ្ញា ដ៏​ប្រកបដោយ​ឧបេក្ខា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌ ជាកុសល តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង​អរូបភព ព្រោះ​កន្លង​បង់ នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ព្រោះ​លះបង់​សុខ​ផង ដោយ​អាការ​ទាំងពួង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយ​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ដ៏​ប្រកបដោយ​ឧបេក្ខា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។
ថយ | ទំព័រទី ១៤២ | បន្ទាប់