មាន​វីរិយៈ​ជា​អធិបតី​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មានចិត្តជា​អធិបតី​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម។បេ។ មាន​វីមំសា​ជា​អធិបតី​ដ៏​ថោកទាប។បេ។ ជា​កណ្តាល។បេ។ ដ៏​ឧត្តម ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជាកុសល។ ពួក​ធម៌​ជាកុសល តើ​ដូចម្តេច។ ចិត្តជា​កាមាវចរ​កុសល កើតឡើង ជា​ចិត្ត​ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​សោមនស្ស ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រកបដោយ​ញាណ ប្រកបដោយ​សង្ខារ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ។បេ។ ច្រឡំ​ដោយ​ឧបេក្ខា ប្រាសចាក​ញាណ ប្រកបដោយ​សង្ខារ ដ៏​ថោកទាប។បេ។
ថយ | ទំព័រទី ១៤៤ | បន្ទាប់