[១៩៦] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្តៈ ជាឈានដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាដំបូង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ ដ៏កើតអំពីទីស្ងាត់នោះ មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតារបស់ចិត្ត សទ្ធិន្ទ្រិយ វីរិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ មនិន្ទ្រិយ សោមនស្សិន្ទ្រិយ ជីវិតិន្ទ្រិយ អនញ្ញតញ្ញស្សាមីតិន្ទ្រិយ(១) សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធាពលៈ
(១) ឥន្ទ្រិយ ដែលកើតឡើងដោយបុព្វភាគ ដល់បុគ្គលដែលប្រតិបត្តិ ដោយគិតថា អាត្មាអញ នឹងដឹងច្បាស់នូវចតុស្សច្ចធម៌ ជាផ្លូវព្រះនិព្វាន ដែលសត្វមិនបានដឹងក្នុងសង្សារវដ្ត មានទីបំផុតខាងដើមមិនប្រាកដ (អដ្ឋសាលិនី)។