[១៩៨] វេទនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសា​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​សេចក្តី​ឆ្ងាញ់​ពិសា និង​សេចក្តី​សុខ​នោះ ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​វេទនា កើតមាន​ក្នុង​សម័យ​នោះ។
 [១៩៩] សញ្ញា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សញ្ញា សេចក្តី​សំគាល់ សេចក្តី​ចាំ​បាន​ណា កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​កុសល​សញ្ញា​នោះ នេះ​សញ្ញា​កើតមាន​ក្នុង​សម័យ​នោះ។
 [២០០] ចេតនា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចេតនា សេចក្តី​រិះគិត ការ​តាក់តែង ណា កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​កុសល​ចេតនា​នោះ នេះ​ចេតនា កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៥៣ | បន្ទាប់