បទ​ភា​ជនីយ


 [១៦] ពួក​ធម៌​ជាកុសល ដូចម្តេច​ខ្លះ។ ចិត្តជា​កាមាវចរ​កុសល ច្រឡំ​ដោយ​សោមនស្ស ប្រកបដោយ​ញាណ មាន​រូប​ជា​អារម្មណ៍​ក្តី មាន​សំឡេង​ជា​អារម្មណ៍​ក្តី មាន​ក្លិន​ជា​អារម្មណ៍​ក្តី មាន​រស​ជា​អារម្មណ៍​ក្តី មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍​ក្តី មានធម៌​ជា​អារម្មណ៍​ក្តី ឬថា ប្រារព្ធ​តែ​អារម្មណ៍​ណាមួយ​ហើយ​កើតឡើង ក្នុង​សម័យ​ណា ផស្សៈ​ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខ ឯកគ្គតា​របស់​ចិត្ត សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មា​វាយាមៈ សម្មាសតិ សម្មាសមាធិ សទ្ធា​ពលៈ វីរិយ​ពលៈ សតិ​ពលៈ សមាធិ​ពលៈ បញ្ញា​ពលៈ
ថយ | ទំព័រទី ១៦ | បន្ទាប់