[២៥៦] សេចក្តី​មិន​រាយមាយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ កា​រតំ​កល់​នៅនឹង ការតាំងនៅ​ស៊ប់ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ សភាព​នៃ​ចិត្ត មិន​ឃ្លេងឃ្លោង ការ​ស្ងប់​រម្ងាប់ គឺ​សមា​ធិន្ទ្រិយ សមាធិ​ពលៈ សម្មាសមាធិ សមា​ធិ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ​ណា​របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​សេចក្តី​មិន​រាយមាយ កើតមាន​ក្នុង​សម័យ​នោះ។
 [២៥៧] មួយទៀត ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ដោយ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។
 [២៥៨] ខន្ធ៤ កើតមាន​ក្នុង​សម័យ​នោះ អាយ​នៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៩ ឈាន​ប្រកបដោយ​អង្គ ៥ មគ្គ​ប្រកបដោយ​អង្គ ៨ ពលៈ ៧ ហេតុ ៣ ផស្សៈ ១ វេទនា ១
ថយ | ទំព័រទី ១៧៦ | បន្ទាប់