សម្មាទិដ្ឋិ ហិរិ ឱត្តប្បៈ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត សេចក្តីស្រាលកាយ សេចក្តីស្រាលចិត្ត សេចក្តីទន់កាយ សេចក្តីទន់ចិត្ត កាយគួរដល់ការងារ ចិត្តគួរដល់ការងារ សេចក្តីស្ទាត់កាយ សេចក្តីស្ទាត់ចិត្ត សេចក្តីត្រង់កាយ សេចក្តីត្រង់ចិត្ត សតិ សម្បជញ្ញៈ សមថៈ វិបស្សនា សេចក្តីផ្គងឡើង សេចក្តីមិនរាយមាយ ឬក៏ ពួកអរូបធម៌ដទៃណា ក្រៅអំពីវេទនាខន្ធ សញ្ញាខន្ធ វិញ្ញាណក្ខន្ធ ដែលកើតដោយអាស្រ័យហេតុ កើតមានក្នុងសម័យនោះ នេះសង្ខារក្ខន្ធ កើតមាន ក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។
[២៦០] ពួកធម៌ជាកុសល តើដូចម្តេច។ បុគ្គលចម្រើននូវលោកុត្តរជ្ឈាន ជាគ្រឿងចេញចាកវដ្ដៈ ដល់នូវការមិនសន្សំកពូនឡើង ដើម្បីលះបង់នូវទិដ្ឋិ ដើម្បីដល់នូវភូមិជាប្រថម បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានសេចក្តីប្រតិបត្តិលំបាក មានសេចក្តីត្រាស់ដឹងយឺតយូរ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ សេចក្តីមិនរាយមាយ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាកុសល។