[១៨] វេទនា​កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​ឆ្ងាញ់​ពិសារ​ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​សេចក្តី​ឆ្ងាញ់​ពិសា និង​សេចក្តី​សុខ​នោះ ការ​ទទួលអារម្មណ៍​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​ដ៏​ឆ្ងាញ់​ពិសា​ជា​សុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ វេទនា​កើតមាន​ក្នុង​សម័យ​នោះ។
 [១៩] សញ្ញា​កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សញ្ញា សេចក្តី​សំគាល់ ភាព​នៃ​សេចក្តី​សំគាល់​ណា ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​កុសល​សញ្ញា​នោះ ក្នុង​សម័យ​នោះ នេះ សញ្ញា​កើតមាន​ក្នុង​សម័យ​នោះ។
 [២០] ចេតនា​កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចេតនា សេចក្តី​រិះគិត ភាព​នៃ​ការ​ត្រិះរិះ​ណា ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​កុសល​ចេតនា​នោះ ក្នុង​សម័យ​នោះ នេះ ចេតនា​កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ១៨ | បន្ទាប់