[២៧៤] អញ្ញិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ បញ្ញា សេចក្តី​ដឹងសព្វ សេចក្តី​ពិចារណា សេចក្តី​ជ្រើសរើស សេចក្តី​ពិចារណា​ធម៌ ការកំណត់ ការ​កត់សំគាល់ សេចក្តី​កត់ត្រា ភាព​នៃ​បណ្ឌិត ភាព​នៃ​អ្នក​ឈ្លាស ភាព​នៃ​បុគ្គល​មាន​សេចក្តី​ជ្រះ​ស្អាត ភាព​នៃ​បុគ្គល​មាន​សេចក្តី​ភ្លឺច្បាស់ សេចក្តី​គិត សេចក្តី​យល់ ធម្មជាតិ​ដូចជា​ផែនដី ធម្មជាតិ​កំចាត់​កិលេស ធម្មជាតិ​ណែនាំ ធម្មជាតិ​ឃើញច្បាស់ សេចក្តី​ដឹង​ល្អ សភាព​ដូចជា​ជន្លួញ គឺ​បញ្ញា បញ្ញិ​ន្ទ្រិយ បញ្ញា​ពលៈ គ្រឿង​សស្ត្រា​គឺ​បញ្ញា ប្រាសាទ​គឺ​បញ្ញា ពន្លឺ​គឺ​បញ្ញា ឱភាស​គឺ​បញ្ញា គ្រឿង​ឆ្លុះ​គឺ​បញ្ញា រតនៈ​គឺ​បញ្ញា អមោហៈ ធម្ម​វិ​ចយៈ សម្មាទិដ្ឋិ ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គៈ ជា​អង្គ​នៃ​មគ្គ រាប់បញ្ចូល​ក្នុង​មគ្គ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​ធម៌​ទាំងនោះ ដែល​បុគ្គល​ដឹង ឃើញ ដល់ ដឹង​ច្បាស់ ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​ណា នេះ​អញ្ញិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។បេ។ សេចក្តី​មិន​រាយមាយ កើតមាន​ក្នុង​សម័យ​នោះ។បេ។ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ដោយ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ។ នេះ​ពួក​ធម៌​ជាកុសល។

ចប់ មគ្គ ទី ៤។
ចប់ លោកុត្តរ​ចិត្ត។

ថយ | ទំព័រទី ១៩៥ | បន្ទាប់