សមាធិ​ពលៈ អហិរិក​ពលៈ អនោត្តប្ប​ពលៈ ឧទ្ធច្ចៈ មោហៈ អហិរិកៈ អនោត្តប្បៈ សមថៈ បគ្គា​ហៈ អវិ​ក្ខេ​បៈ ក៏​កើតមាន ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។
 [៣៣៥] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ពាល់ត្រូវ ការ​ប៉ះពាល់ ការ​ទង្គុកទង្គិច ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន ក្នុង​សម័យ​នោះ។បេ។ ឧទ្ធច្ចៈ កើតមាន ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការ​អណ្តែត​អណ្តូង​ចិត្ត ការ​មិន​ស្ងប់​រម្ងាប់ ការ​រាយមាយ​ចិត្ត ការ​ភ្ញាក់ផ្អើល​ចិត្ត ណា ក្នុង​សម័យ​នោះ នេះ​ឧទ្ធច្ចៈ កើតមាន​ក្នុង​សម័យ​នោះ។បេ។ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាអកុសល។បេ។
ថយ | ទំព័រទី ២៣០ | បន្ទាប់