[៣៤៣] ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤៤] ឧបេក្ខា កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា មិនមែន​ជា​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត ការ​ទទួលអារម្មណ៍ មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត វេទនា​មិន​ទុក្ខ​មិនសុខ ដែល​កើត​អំ​ពី​សម្ផ័​ស្ស​នៃ​ចិត្ត​ណា ក្នុង​សម័យ​នោះ នេះ​ឧបេក្ខា កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤៥] ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ​ណា របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។
 [៣៤៦] មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ចិត្ត ការ​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា ហ្ឫទ័យ ធម្មជាត​ដ៏​ផូរផង់ គឺ​ភវ​ង្គ​ចិត្ត ហៅថា​មនោ មនាយតនៈ មនិន្ទ្រិយ វិញ្ញាណ វិញ្ញាណក្ខន្ធ ចក្ខុវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ធម៌​នោះ​ណា ក្នុង​សម័យ​នោះ នេះ​មនិន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់