ពួក​ធម៌​ជាកុសល ទាំងនេះ​ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ​នូវ​កម្ម​ជា​អរូបាវចរ​កុសល​នោះ​ឯង ព្រោះ​កន្លង​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកបដោយ​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤២១] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​មគ្គ ដើម្បី​ទៅ​កើត​ក្នុង អរូបភព ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ប្រកប​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ ពួក​ធម៌​ជាកុសល​ទាំងនេះ ជា​វិបាក ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ​នូវ​កម្ម​ជា​អរូបាវចរ​កុសល​នោះ​ឯង ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។
ថយ | ទំព័រទី ២៦៤ | បន្ទាប់