[៤៧២] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ ចក្ខុវិញ្ញាណ ជា​វិបាក ច្រឡំ​ដោយ​ឧបេក្ខា មាន​រូប​ជា​អារម្មណ៍ កើតឡើង​ហើយ ព្រោះ​ហេតុ​បាន​ធ្វើ បាន​សន្សំ នូវ​កម្ម​ជាអកុសល។បេ។ សោតវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​សំឡេង​ជា​អារម្មណ៍ កើតឡើង​ហើយ។បេ។ ឃានវិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​ក្លិន​ជា​អារម្មណ៍ កើតឡើង​ហើយ។បេ។ ជិវ្ហា​វិញ្ញាណ ច្រឡំ​ដោយ​ឧបេក្ខា មាន​រស​ជា​អារម្មណ៍ កើតឡើង​ហើយ។បេ។ កាយវិញ្ញាណ ច្រឡំ​ដោយ​ទុក្ខ មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត ទុក្ខ ឯកគ្គតា​របស់​ចិត្ត មនិន្ទ្រិយ ទុ​ក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ៣១៨ | បន្ទាប់