[៤៨២] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ មនោធាតុ ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ច្រឡំដោយឧបេក្ខា មានរូបជាអារម្មណ៍ក្តី។បេ។ មានផោដ្ឋព្វៈជាអារម្មណ៍ក្តី ឬក៏ ប្រារព្ធអារម្មណ៍ណាៗ កើតឡើងហើយ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ ឧបេក្ខា ឯកគ្គតារបស់ចិត្ត មនិន្ទ្រិយ ឧបេក្ខិន្ទ្រិយ ជីវិតិន្ទ្រិយ ក៏កើតមានក្នុងសម័យនោះ ឬក៏ពួកអរូបធម៌ដទៃណា ដែលកើតឡើងព្រោះអាស្រ័យហេតុ ក៏កើតមានក្នុងសម័យនោះ នេះពួកធម៌ជាអព្យាក្រឹត។
[៤៨៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោធាតុ ១
[៤៨៣] ខន្ធ ៤ កើតមានក្នុងសម័យនោះ អាយតនៈ ២ ធាតុ ២ អាហារ ៣ ឥន្ទ្រិយ ៣ ផស្សៈ ១។បេ។ មនោធាតុ ១