មានធម៌​ជា​អារម្មណ៍​ក្តី ឬក៏​ប្រារព្ធ​អា​រម្ម​ណ៍​ណាៗ កើតឡើង​ហើយ ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ វេទនា សញ្ញា ចេតនា ចិត្ត វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា​របស់​ចិត្ត វីរិយិ​ន្ទ្រិយ សមា​ធិន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ ក៏​កើតមាន​ក្នុង​សម័យ​នោះ ឬក៏​ពួក​អរូបធម៌​ដទៃ​ណា ដែល​កើតឡើង​ព្រោះ​អាស្រ័យហេតុ ក៏​កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤៨៦] ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សៈ ការ​ប៉ះពាល់ ការ​ពាល់ត្រូវ ការ​ទង្គុកទង្គិច​ណា ក្នុង​សម័យ​នោះ នេះ​ផស្សៈ កើតមាន​ក្នុង​សម័យ​នោះ។បេ។ ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ការឋិតនៅ ការតាំងនៅ​ស៊ប់ ការតាំងនៅ​មាំ ការ​មិន​ឃ្លេងឃ្លោង ការ​មិន​រាយមាយ ភាព​នៃ​ចិត្ត​មិន​ឃ្លេងឃ្លោង សេចក្តី​ស្ងប់​រម្ងាប់ គឺ​សមាធិន្រ្ទិយ សមាធិ​ពលៈ​ណា​របស់​ចិត្ត ក្នុង​សម័យ​នោះ នេះ​ឯកគ្គតា​របស់​ចិត្ត កើតមាន​ក្នុង​សម័យ​នោះ។បេ។ វីរិយិ​ន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ
ថយ | ទំព័រទី ៣២៧ | បន្ទាប់