[៤៩៤] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។
[៤៩៥] ពួកធម៌ជាអព្យាក្រឹត តើដូចម្តេច។ បុគ្គលចម្រើននូវរូបាវចរជ្ឈាន ជាកិរិយា មិនមែនជាកុសល មិនមែនជាអកុសល ទាំងមិនមែនជាកម្មវិបាក ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន បានរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន។បេ។ បឋមជ្ឈាន។បេ។ បានដល់បញ្ចមជ្ឈាន មានដីជាកសិណ ក្នុងសម័យណា ផស្សៈ ក៏កើតមានក្នុងសម័យនោះ។បេ។ អវិក្ខេបៈ ក៏កើតមានក្នុងសម័យនោះ។បេ។ នេះពួកធម៌ជាអព្យាក្រឹត។បេ។

ចប់ រូបាវចរកិរិយា។