[៤៩៨] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​អរូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ ក្នុង​បច្ចុប្បន្ន បាន​កន្លង​បង់​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ច្រឡំ​ដោយ​អា​កិ​ញ្ចញ្ញា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
 [៤៩៩] ពួក​ធម៌​ជា​អព្យាក្រឹត តើ​ដូចម្តេច។ បុគ្គល​ចម្រើន​នូវ​អរូបាវចរ​ជ្ឈាន ជា​កិរិយា មិនមែន​ជាកុសល មិនមែន​ជាអកុសល ទាំង​មិនមែន​ជា​កម្មវិបាក ជា​គ្រឿង​នៅជា​សុខ ក្នុង​បច្ចុប្បន្ន បាន​កន្លង​បង់​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ ដោយ​ប្រការ​ទាំងពួង លះបង់​នូវ​សុខ​ផង។បេ។ បាន​ដល់​ចតុត្ថជ្ឈាន ច្រឡំ​ដោយ​នេវ​សញ្ញា​នា​សញ្ញា​យត​នសញ្ញា ក្នុង​សម័យ​ណា ផស្សៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ អវិ​ក្ខេ​បៈ ក៏​កើតមាន​ក្នុង​សម័យ​នោះ។បេ។ នេះ​ពួក​ធម៌​ជា​អព្យាក្រឹត។
ថយ | ទំព័រទី ៣៣៥ | បន្ទាប់