[៩៥] មនោវិញ្ញាណ​ធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សេចក្តី​គិត សេចក្តី​ដឹង​អារម្មណ៍ សេចក្តី​ប្រាថ្នា។បេ។ មនោវិញ្ញាណ​ធាតុ ដ៏​សមគួរ​ដល់​ផស្សៈ​ជាដើម នោះ ណា ក្នុង​សម័យ​នោះ នេះ​មនោវិញ្ញាណ​ធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ។
 [៩៦] ធម្មាយតនៈ ១ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ធម្មាយតនៈ ១ កើតមាន​ក្នុង​សម័យ​នោះ។
 [៩៧] ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ នេះ​ធម្មធាតុ ១ កើតមាន​ក្នុង​សម័យ​នោះ។
 [៩៨] មួយទៀត ពួក​អរូបធម៌​ដទៃ​ណា ដែល​កើត​ដោយ​អាស្រ័យហេតុ កើតមាន​ក្នុង​សម័យ​នោះ នេះ​ពួក​ធម៌​ជាកុសល។
ចប់ កោ​ដ្ឋា​សវា​រៈ។
ថយ | ទំព័រទី ៦០ | បន្ទាប់