[១០២] ពួក​អាយតនៈ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ មនាយតនៈ ធម្មាយតនៈ នេះ​ពួក​អាយតនៈ កើតមាន​ក្នុង​សម័យ​នោះ។
 [១០៣] ពួក​ធាតុ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ មនោវិញ្ញាណ​ធាតុ ធម្មធាតុ នេះ​ពួក​ធាតុ កើតមាន​ក្នុង​សម័យ​នោះ។
 [១០៤] ពួក​អាហារ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ ផស្សាហារ មនោសញ្ចេតនា​ហារ វិញ្ញា​ណា​ហារ នេះ​ពួក​អាហារ កើតមាន​ក្នុង​សម័យ​នោះ។
 [១០៥] ពួក​ឥន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ សទ្ធិន្ទ្រិយ វីរិយិ​ន្ទ្រិយ សតិ​ន្ទ្រិយ សមា​ធិន្ទ្រិយ បញ្ញិ​ន្ទ្រិយ មនិន្ទ្រិយ សោ​មនស្សិ​ន្ទ្រិយ ជីវិតិន្ទ្រិយ នេះ​ពួក​ឥន្ទ្រិយ កើតមាន​ក្នុង​សម័យ​នោះ។
 [១០៦] ឈាន កើតមាន​ក្នុង​សម័យ​នោះ តើ​ដូចម្តេច។ វិតក្កៈ វិចារៈ បីតិ សុខៈ ឯកគ្គតា​របស់​ចិត្ត នេះ​ឈាន កើតមាន​ក្នុង​សម័យ​នោះ។
ថយ | ទំព័រទី ៦២ | បន្ទាប់